Matthew 2

ពួក​តារា​វិទូស្វែង​រកបុត្រតូចយេស៊ូ

1កាល​ព្រះ​យេស៊ូប្រសូតនៅ​ភូមិ​បេថ្លេហិម​ស្រុក​យូដានៅក្នុងរាជ្យស្ដេចហេរ៉ូឌ
«ស្ដេច​ហេរ៉ូឌ» ជា​ស្តេច​គ្រង​រាជ្យ​លើ​ប្រទេស​អ៊ីស្រាអែល​ឆ្នាំ​ ៣៧ដល់​ឆ្នាំ​ទី​៤ មុន​គ.ស។​ ឈ្មោះ​នេះ​មាន​នៅ​ក្នុងខ​ ៣,៧,១២,១៣,១៥,១៦,១៩ និង ២២។​
នោះ​មាន
«ពួក​តារាវិទូរ» ជា​ពួក​សង្ឃ​សម័យ​បុរាណ​ មាន​ជំនាញ​សិក្សា​អំពីផ្កាយ​។​ ពាក្យ​នេះ​មាន​នៅ​ក្នុង ២:៧,១១។​
​ពួក​តារាវិទូពី​ទិស​ខាងកើត​បាន​ចូលមកដល់​ក្រុង​យេរូសាឡិម
2សួរគេ​ថា៖ ​«តើ​ព្រះអង្គ​ដែល​ប្រសូតមក​ជា​ស្ដេច​ជនជាតិ​យូដា​នោះ​នៅឯណា? ​ដ្បិត​យើង​បាន​ឃើញផ្កាយ​របស់​ព្រះអង្គនៅ​ទិស​ខាងកើតហើយ​យើង​មក​ដើម្បី​ថ្វាយបង្គំព្រះអង្គ»។ 3ពេលឮ​ដូច្នេះស្ដេចហេរ៉ូឌនិង​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុង​យេរូសាឡិមក៏ព្រួយចិត្តជាមួយស្ដេចដែរ 4ពេលកោះប្រជុំ​ពួក​សម្ដេចសង្ឃនិង​ពួក​គ្រូវិន័យទាំងអស់​របស់​ប្រជាជន​ស្ដេច​បាន​សួរពួកគេពីកន្លែង​ដែល​ព្រះ​គ្រិស្ដប្រសូត 5គេទូលស្ដេចថា៖ ​«នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដាដ្បិតដូច​បាន​ចែង​ទុក​តាមរយៈអ្នកនាំព្រះបន្ទូលថា 6នែភូមិ​បេថ្លេហិម​ក្នុង​ស្រុកយូដាអើយក្នុងចំណោមអ្នកគ្រប់គ្រង​ស្រុក​យូដាអ្នកមិនអន់ជាងគេឡើយព្រោះ​នឹង​មានអ្នកគ្រប់គ្រងម្នាក់ចេញពីអ្នកមក​ហើយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល​ជា​ប្រជាជនយើង
«នែភូមិបេថ្លេហិម...ប្រជាជនយើង» សូម​មើល​​ មីកា ៥:២។​
»។
7បន្ទាប់មក​ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ដើម្បី​សួរបញ្ជាក់គេពីពេលវេលា​ដែល​ផ្កាយរះឡើង 8ពេលចាត់ពួក​តារាវិទូ​ទាំងនោះទៅ​ភូមិ​បេថ្លេហិម​ស្ដេច​មានបន្ទូលថា៖ ​«ចូរ​ទៅសាកសួរពីបុត្រតូចនោះឲ្យបានច្បាស់ពេល​អ្នករាល់គ្នា​រកឃើញហើយ​សូម​ប្រាប់ខ្ញុំផងដើម្បី​ឲ្យ​ខ្ញុំទៅថ្វាយបង្គំព្រះអង្គដែរ» 9ដូច្នេះគេ​ក៏​ស្ដាប់តាមស្ដេច​ហើយ​ចេញទៅផ្កាយដែល​គេ​ឃើញនៅ​ទិស​ខាងកើត​នោះ​បាន​នាំមុខពួកគេរហូតមកដល់កន្លែង​ដែល​បុត្រតូចនៅ​ហើយ​ក៏​ឈប់នៅ​ចំ​ពីលើ​នោះ 10កាលបាន​ឃើញផ្កាយនោះ​ពួកគេ​មាន​សេចក្ដីត្រេកអរ​និង​រីករាយជាខ្លាំង 11ពេលចូលមកក្នុងផ្ទះ​ពួកគេ​ក៏ឃើញបុត្រតូចនៅជាមួយ​នាង​ម៉ារា​ជា​ម្ដាយ​ពួកគេ​ក៏ក្រាបថ្វាយបង្គំព្រះអង្គព្រមទាំងបើក​យក​ទ្រព្យសម្បត្ដិ​របស់​ខ្លួនថ្វាយ​ដល់​ព្រះអង្គ​ជា​តង្វាយ​មាន​មាស
«មាស កំញ៉ាន​ និងជ័រក្រអូប​» ជាវត្ថុមានតម្លៃបំផុតនៅសម័យនោះ ជា​ជំនូន​សម្រាប់​អ្នក​មាន​ឋាន:​ខ្ពង់​ខ្ពស់​។​ «កំញ៉ាន និងជ័រក្រអូប» ជា​ជ័រ​ឈើ​ម្យ៉ាង​មាន​ក្លិន​ក្រអូប​ ដែល​គេ​ប្រើ​ជា​គ្រឿង​ក្រអូប​នៅ​សម័យ​បុរាណ។
កំញ៉ាននិងជ័រក្រអូប
12រួចពួកគេ​ក៏វិល​ត្រលប់​ទៅស្រុក​របស់​ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត​ព្រោះ​ពួកគេ​បាន​ទទួល​ការព្រមានក្នុងយល់សប្ដិមិន​ឲ្យ​ត្រលប់ទៅ​ស្ដេច​ហេរ៉ូឌវិញ

គ្រួសារព្រះយេស៊ូគេចខ្លួនទៅស្រុកអេស៊ីព្ទ​

13ពេល​ពួក​តារាវិទូចេញផុតនោះទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​ឲ្យ​លោក​យ៉ូសែបឃើញក្នុងយល់សប្ដិ​ដោយ​និយាយថា៖ ​«ក្រោកឡើង! ​ចូរ​នាំបុត្រតូចនិងម្ដាយគេចខ្លួនទៅ​ស្រុក​អេស៊ីព្ទហើយនៅទីនោះរហូតដល់​ខ្ញុំ​ប្រាប់អ្នក​ម្ដងទៀត​ដ្បិត​ស្ដេច​ហេរ៉ូឌរកសម្លាប់បុត្រតូចនេះហើយ» 14ដូច្នេះគាត់ក៏ក្រោកឡើងនាំបុត្រតូចនិងម្ដាយចេញដំណើរទៅ​ស្រុក​អេស៊ីព្ទទាំងយប់ 15ហើយបាន​នៅទីនោះរហូតដល់​ស្ដេច​ហេរ៉ូឌស្លាប់ដើម្បីសម្រេចសេចក្ដី​ដែល​ព្រះអម្ចាស់មានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ ​«យើង​បាន​ហៅកូនយើងចេញពី​ស្រុក​អេស៊ីព្ទមក
«យើងបាន...មក» សូមមើលហូសេ ១១:១។
»។

ស្ដេចហេរ៉ូឌសម្លាប់រំគាលក្មេងៗ

16បន្ទាប់ពី​ស្ដេច​ហេរ៉ូឌដឹងថាចាញ់បោក​ពួក​តារាវិទូ​ក៏​ខឹងយ៉ាងខ្លាំងរួច​បាន​ចាត់​គេ​ឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ចាប់ពីអាយុពីរឆ្នាំចុះ​ទាំង​នៅក្នុង​ភូមិ​បេថ្លេហិមនិងនៅ​ក្បែរ​ភូមិនោះយោងតាមពេលវេលាដែល​ស្ដេច​បាន​សួរបញ្ជាក់​ពួក​តារាវិទូ 17ការនោះបាន​សម្រេចសេចក្ដី​ដែល​បាន​ថ្លែងតាមរយៈ​លោក​យេរេមា​ជា​អ្នកនាំព្រះបន្ទូលថា 18«គេ​សំឡេងនៅ​ភូមិ​រ៉ាម៉ា​ជា​ការទ្រហោយំនិងការកាន់ទុក្ខសោកសៅ​ឯ​នាង​រ៉ាជែលទ្រហោយំ​ដោយព្រោះ​កូនឥតក្សាន្តចិត្តសោះដ្បិតកូន​របស់​នាង​បាន​ស្លាប់
«គេឮ...ហើយ» សូមមើល យេរេ ៣១:១៥។
​អស់​ហើយ»។

គ្រួសារព្រះយេស៊ូផ្លាស់ទៅ​ក្រុងណាសារ៉ែត​

19ពេល​ស្ដេច​ហេរ៉ូឌស្លាប់ហើយទេវតា​របស់​ព្រះអម្ចាស់ក៏លេចមក​ឲ្យ​លោក​យ៉ូសែបឃើញក្នុងយល់សប្ដិនៅ​ស្រុក​អេស៊ីព្ទ 20ដោយប្រាប់ថា៖ ​«ក្រោកឡើង! ​ចូរ​នាំបុត្រតូចនិងម្ដាយទៅស្រុកអ៊ីស្រាអែលវិញព្រោះ​អ្នក​ដែល​រកសម្លាប់បុត្រតូចនេះ​បាន​ស្លាប់ហើយ»។ 21ដូច្នេះគាត់​បាន​ក្រោកឡើងនាំបុត្រតូចនិងម្ដាយចូលក្នុងស្រុកអ៊ីស្រាអែលវិញ 22ប៉ុន្ដែពេល​គាត់​ថា​ស្ដេច​អើខេឡោសសោយរាជ្យ​នៅ​ស្រុក​យូដាបន្ត​ពីហេរ៉ូឌ​ជា​បិតា​នោះ​គាត់​មិនហ៊ានទៅទីនោះទេហើយ​ដោយ​មាន​ការព្រមាននៅក្នុងយល់សប្ដិ​គាត់​បាន​ចេញដំណើរទៅស្រុកកាលីឡេវិញ 23ពេលមកដល់​គាត់​បាន​តាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែតការនោះ​បាន​សម្រេចសេចក្ដី​ដែល​បាន​ថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ ​«គេ​នឹង​ហៅ​ព្រះអង្គ​ថា​អ្នក​ក្រុង​ណាសារ៉ែត»។
Copyright information for KhmKCB